ឯកឧត្តម ម៉ាន់ ឈឿន ជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារប្រចាំខែកញ្ញារបស់ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨:00នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារប្រចាំខែកញ្ញារបស់ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួមជាមួយលោកមេភូមិទាំង១៣ និងលោកនាយប៉ុស្តិនគរបាលមូលដ្ឋាន។
សូមកោតសរសើរដោយក្តីសុទិដ្ឋិនិយមបំផុតលើការខិតខំយាមល្បាតតាមគោលដៅ ប្រចាំការ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋបានអញ្ជើញទៅចូលរួមកាន់បិណ្ឌនិងធ្វើ
បុណ្យភ្ជំបិណ្ឌតាមគន្លង ប្រពៃណីជាតិបានយ៉ាងល្អប្រសើរ ។
ការងារជាអាទិភាពសម្រាប់អនុវត្តទៅខែបន្តរួមមាន៖
១-បន្ទាន់ចំពោះមុខ គណបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវចាត់ចែងរៀបចំបែងចែកកម្លាំងអន្តរាគមន៍ចម្រុះប្រតិបត្តិការដោយ ប្រើប្រាស់តាមគ្រប់មធ្យោបាយសហការជាមួយសមត្ថកិច្ចជំនាញ ចុះបង្ក្រាបបនល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរៀងៗខ្លួនយ៉ាងម៉ឹងម៉ាត់តាមវិធានការដែលបានដាក់ចុះ។
២-ប្រជុំ កសាងគំរោងអភិវឌ្ឍន៍សង្កាត់ រយៈពេល៥ឆ្នាំនិង៣ឆ្នាំរំកិល រួចសរុបស្នើឡើងដើម្បីពិនិត្យនិងសម្រេចតាមយន្តការនិងតាមថានានុក្រម ឲ្យបានទាន់ពេល ។
៣-បន្តសហការជាមួយលោកមេភូមទាំង១៣ ធ្វើបច្ចុប្បន្នភាពអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១និងត្រៀមសម្រាប់ការចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២២ខាងមុខនេះ។
ព្រមជាមួយនេះដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងមនុស្សចាស់អន្តរជាតិថ្ងៃទី១តុលាឆ្នាំ២០២២ ខ្ញុំក៏បានចូលរួមឧបត្ថម្ភថវិកាប្រចាំខែជូនដល់លោកប្រធានសមាគម ការពារថែទាំសុខភាពមនុស្សចាស់ បានយ៉ាងទៀងទាត់ដោយមនោសញ្ចេតនាគោរពនិងកតញ្ញូបំផុត។